សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍មកសម្ដេច

FN៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។ ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ … Continue reading សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍មកសម្ដេច